Economic crisis causes hard time for vendors

Friday, December 18, 2009

Where is my hope during hard time????? :(


These products are waiting for you to buy them.


While waiting for customers many flies playing the role as popular customers that keeps vendors busy chasing these unwanted customers (flies).


When will this hard time of economic crisis pass away? What should the government, NGOs and you do to make this vendor smile again?

[These pictures were taken at a market in Kompong Thom Province, Cambodia on 10 December 2009 by Chesda]

ជាតិបណ្ឌិត

Monday, August 24, 2009


ជាតិល្ងង់ជាតិឆ្លាតជាតិបណ្ឌិត
ជាតិល្ងង់គិតខ្លីចិត្តមិនជា

ជាតិឆ្លាតឆ្លាតហូសពីការស្មាន
ដល់ឆ្លាតពេកទៅខ្មៅដល់ចិត្ត

ជាតិបណ្ឌិតវិញខុសពីគេ
ចិត្តចេះជួយគ្នាក្នុងគ្រាក្រ

ចេះគិតវែងឆ្ងាយមិនអាងអូត
ជិះជាន់អ្នកខ្សោយគ្មានតម្រិះ


ឃ្លាតឆ្ងាយគឺពិតមិនដូចគ្នា
ចិត្តខ្លៅពាលាឥតគំនិត។

ចិត្តលោភចង់បានហូសកំរិត
ឃោរឃៅគំនិតល្អក់កករ។

រក្សាមិនរេចិត្តស្មោះសរ
ចិត្តសណ្តោសល្អមិនមានះ។

មិនមានអំនួតប្រើចំណេះ
មិនធ្វេសប្រហែលដើរផ្លូវខុស។

រឿងចង្រិតចិត្តធម៌

Monday, August 17, 2009

កាលពីព្រេងនាយ មានចង្រិតចិត្តធម៌មួយ ដែលតែងតែ ជួយដល់អ្នកក្រីក្រទន់ខ្សោយ។ មានថ្ងៃ​មួយនោះ ពេលត្រឡប់ពីប្រគំតន្ត្រីវិញ ចង្រិតចិត្តធម៌បានពើបប្រទះនឹងកណ្តូបអត់ឃ្លានមួយ កំពុង​ដេក​ដួល​អស់​កំលាំងក្រោមដើមជ្រៃមួយ ដើមក្បែរមាត់ត្រពាំង។ ចង្រិតចិត្តធម៌ បានឱ្យគ្រាប់ស្រូវមួយគ្រាប់​ដែល​ខ្លួន​មាន​ទៅ​កណ្តូប​កំសត់​​នោះ​។ កណ្តូបកំសត់ត្រេកអរណាស់ ហើយទទួលយកគ្រាប់ស្រូវមួយ​គ្រាប់នោះប្រកបដោយក្តីរីករាយ។

លុះក្រោយមកគាប់ជូនថ្ងៃមួយ មានភ្លៀងផ្គរយ៉ាងខ្លាំង ពេលនោះចង្រិតចិត្តធម៌ត្រូវខ្យល់បោក​បក់ធ្លាក់ចូលក្នុងទឹកអូរ។ ចង្រិតចិត្តធម៌ភ័យខ្លាំងណាស់ព្រោះខ្លួនមិនចេះហែលទឹកទេ។ ពេលនោះ​ស្រាប់តែមានហ្វូងកណ្តូបមួយហ្វូងធំ ហើរមកជួយស្រង់ចង្រិតចិត្តធម៌ចេញពីក្នុងទឹកអូរដែលកំពុងតែ​ហូរក្មួចក្មាញ់ គួបផ្សំនិងកំលាំងខ្យល់ និងភ្លៀងយ៉ាងខ្លាំងផងនោះ។ ក្រោយពីជួយស្រង់ចង្រិតចិត្តធម៌​ចេញពីទឹក ហើយនាំទៅកន្លែងសុវត្ថិភាព មានកណ្តូបមួយ ដើរមករកចង្រិតចិត្តធម៌ហើយពោលថាៈ “តើបង យ៉ាងមេចហើយ? មានត្រូវរបួសត្រង់ណាទេ?”

ចង្រិតចិត្តធម៌ៈ “ខ្ញុំមិនអីទេ។ អរគុណហើយដែលបានជួយសង្គ្រោះជីវិតខ្ញុំ។”

កណ្តូបៈ “មិនបាច់គុណស្រ័យអីទេ។ ខ្ញុំត្រេកអរណាស់ដែលបងមិនអី ។​ បងមានចាំកណ្តូប​មួយ​នៅក្បែរមាត់​ត្រពាំង ដែលបងបានឱ្យគ្រាប់ស្រូវមួយគ្រាប់កាលពីថ្ងៃមុនទេ?”

ចង្រិតចិត្តធម៌ៈ ”ខ្ញុំចាំបាន។ តើប្អូនជាកណ្តូបមួយនោះមែនទេ?”

កណ្តូបៈ “ទេខ្ញុំមិនមែនជាកណ្តូបមួយនោះទេ​ ខ្ញុំជាមិត្តភក្តិរបស់កណ្តូបនោះ។ ខ្ញុំឮគេនិយាយ​តៗគ្នាពីបង ថាបងជាអ្នកមានចិត្តសប្បុរសធម៌ តែងតែជួយអ្នកជួបការលំបាក។ ខ្ញុំកោតសរ​សើរបងខ្លាំងណាស់ ហើយខ្ញុំចង់យកគំរូតាមបងដែរ គឺជួយអ្នកទន់ខ្សោយ និងជួបការលំបាក​តាមលទ្ធភាពដែលខ្ញុំអាចជួយពួកគេបាន។”

ចង្រិតចិត្តធម៌ៈ “ល្អហើយប្អូន។ ការដែលមានគំនិតចង់ជួយអ្នកជួបការលំបាកបែបនេះល្អ ណាស់។ បើសង្គមយើងមានអ្នកចេះជួយគ្នាទៅវិញទៅមកបែបនេះ នោះសង្គមយើងនឹង ក្លាយជាសង្គមដែលមានសុភមង្គលជាមិនខានឡើយ។”


ជួយគ្នាក្នុងគ្រាមានអាសន្នអន់ក្រ

ច័ន្ទពេញវង់

Friday, August 14, 2009


សង្គមជាតិយើងមានប្រជា
រួមរស់សុខទុក្ខទាំងយប់ថ្ងៃ

ជាតិរុងជាតិរឿងព្រោះតែអ្នក
ជាតិរីកចំរើនដូចបុប្ផា

ក្មេងចាស់ប្រុសស្រីយុវជន
កសាងសង្គមក្នុងមាគ៌ា

ក្រមានខ្មៅសក្នុងសង្គម
សាមគ្គីមូលមីទុកជាទ្រព្យ

ចេះជួយធុរៈគ្នាទៅមក
រក្សាកេរ្តិ៍ខ្មែរពីបុរាណ


រស់នៅរួមគ្នាជាសរសៃរ
រក្សាប្រពៃជាតិខេមរា។

ជ្រោមជ្រែងឱ្យជាក់ជួបសុខា
រីករាយក្រៃណាទាំងប្រជា។

មិនខ្លាចរែកពន់រួបរួមគ្នា
សន្តិគ្រប់គ្រាគ្រប់ស្រទាប់។

ត្រូវប្រមូលផ្តុំរុំឱ្យជាប់
រក្សាកំណប់ឱ្យសណ្តាណ។

សណ្តោសយល់យោគគ្រប់អង្គប្រាណ
អង្គរថ្កើនថ្កានច័ន្ទពេញវង់។

កូនទន្សាយសចេះស្តី

Monday, August 10, 2009

កាលពីយូរលង់ណាស់មកហើយ មានកូនទន្សាយសមួយរស់នៅជាមួយមេរបស់វា។ កូនន្សាយ​សនេះឆ្លាតណាស់ រៀនឆាប់ចេះហើយតែងតែចង់ដឹងចង់យល់។

ថ្ងៃមួយកូនទន្សាយស បានទៅលេង ផ្ទះមិត្តភក្តិរបស់វា។​ វាស្តាប់ឮ​មេទន្សាយជាម្តាយមិត្តភក្តិវា ប្រាប់កូនថា “ពេលចាស់ៗនិយាយ ហាម​ក្មេង​ៗលូកមាត់”។ កូនទន្សាយស ឮមេទន្សាយប្រាប់កូនដូច្នេះ ក៏សួរថា “ហេតុអី បានជាមីងមិនឱ្យកូន មីងនិយាយពេលដែលមីងនិងពូនិយាយគ្នាអញ្ចឹង?”

មេទន្សាយៈ “ពួកឯងនៅក្មេងណាស់ ដូច្នេះពួកឯងមិនយល់ការអ្វីទេ។”

កូនទន្សាយសៈ “មីងនិយាយអញ្ចឹងមិនត្រូវទេ ម៉ាក់ខ្ញុំ ប្រាប់ខ្ញុំថា អ្នកគ្រប់គ្នាសុទ្ធ​តែមាន​ការ​យល់ដឹងទាំងអស់គ្នាហ្នឹង មិនថាក្មេងឬចាស់ទេ។ គាត់ប្រាប់ខ្ញុំទៀត​ថា​ ពេលខ្លះគាត់មិនដឹងអ្វីដែលខ្ញុំដឹងផងក៏មាន។”

មេទន្សាយៈ “មីងមិនជឿថាក្មេងៗ ដឹងច្រើនជាងចាស់ៗទេ។ ហេតុអ្វីបានជាម៉ាក់ឯង និយាយដូច្នេះ?”

កូនទន្សាយសៈ “មីងសាកគិតទៅមើល ថាតើកូនមីង ក៏ដូចជាខ្ញុំដែរ បានចេះដឹងអ្វីខ្លះពី សាលារៀន និងការទូន្មានរបស់ចាស់ៗជាច្រើននាក់នោះ? ខ្ញុំដឹងថា ចាស់ៗមានបទពិសោធច្រើនជាងក្មេង តែមិនមានន័យថាចាស់ៗចេះ​ដឹង គ្រប់អ្វីៗទាំងអស់នោះទេ។”

មេទន្សាយៈ “អញ្ចឹងប្រាប់មីងមកមើល តើអ្វីដែលឯងដឹង ហើយមីងមិនដឹងនោះ?”

កូនទន្សាយសៈ “ងាយណាស់មីង ខ្ញុំដឹងថា ក្មេងៗក៏មានការយល់ដឹង និងគំនិតឆ្នៃប្រឌិត​ដូចជាមនុស្សចាស់ដែរ តែមីងមិនដឹងពីបញ្ហានេះទេ។ មែនទេ?​ អញ្ចឹង​បាន​ជាមីង មិនឱ្យកូនមីងនិយាយអ្វី ពេលមីងជជែកគ្នាជាមួយពូ​នោះ​អី។ តើត្រូវទេ?”

ពាក្យថ្មីៈ ភ្នំចាស់ក៏ខ្ពស់ ភ្នំក្មេងក៏ខ្ពស់​

Chronic Disease of Cambodia Education

Sunday, December 7, 2008

:(

We want to stay away from bribery, but what should we do?


Cambodia still meets the problems in Education and it's the chronic disease of the country. It's the bribery. I also experienced the problem of involving in bribery when I was young. No students want to involve in bribery; however, you will be weird if you do not involve in it. Many problems will happen to your study if you try to be odd one out. [See an article below involved with this problem.]

When Sok Sopheap could not pay his daily bribe, his secondary school teacher refused to let him attend class. [ more see : Children miss out on school because of corruption]

:(

Countryside View in Cambodia 2008

Saturday, December 6, 2008

Some pictures of Cambodia Countryside :
I wish they continue to develop like these ones!
:)
A road to the countyside

It's being developed (Other roads will be developed too?)

Rice fields along the road (Doing farming is fun and joyful)

Palm trees represent Cambodia (I love palm juice, yummy!)

Most of Cambodians earn their living by doing farming
(Facts about Cambodia)
:)

Design of Open Media | Source: Free Blogger Templates