| ឃ្លាតឆ្ងាយគឺពិតមិនដូចគ្នា ចិត្តខ្លៅពាលាឥតគំនិត។ ចិត្តលោភចង់បានហូសកំរិត ឃោរឃៅគំនិតល្អក់កករ។ រក្សាមិនរេចិត្តស្មោះសរ ចិត្តសណ្តោសល្អមិនមានះ។ មិនមានអំនួតប្រើចំណេះ មិនធ្វេសប្រហែលដើរផ្លូវខុស។ |
ជាតិបណ្ឌិត
Monday, August 24, 2009Posted by Poch! at 7:47 AM 0 comments
រឿងចង្រិតចិត្តធម៌
Monday, August 17, 2009កាលពីព្រេងនាយ មានចង្រិតចិត្តធម៌មួយ ដែលតែងតែ ជួយដល់អ្នកក្រីក្រទន់ខ្សោយ។ មានថ្ងៃមួយនោះ ពេលត្រឡប់ពីប្រគំតន្ត្រីវិញ ចង្រិតចិត្តធម៌បានពើបប្រទះនឹងកណ្តូបអត់ឃ្លានមួយ កំពុងដេកដួលអស់កំលាំងក្រោមដើមជ្រៃមួយ ដើមក្បែរមាត់ត្រពាំង។ ចង្រិតចិត្តធម៌ បានឱ្យគ្រាប់ស្រូវមួយគ្រាប់ដែលខ្លួនមានទៅកណ្តូបកំសត់នោះ។ កណ្តូបកំសត់ត្រេកអរណាស់ ហើយទទួលយកគ្រាប់ស្រូវមួយគ្រាប់នោះប្រកបដោយក្តីរីករាយ។
លុះក្រោយមកគាប់ជូនថ្ងៃមួយ មានភ្លៀងផ្គរយ៉ាងខ្លាំង ពេលនោះចង្រិតចិត្តធម៌ត្រូវខ្យល់បោកបក់ធ្លាក់ចូលក្នុងទឹកអូរ។ ចង្រិតចិត្តធម៌ភ័យខ្លាំងណាស់ព្រោះខ្លួនមិនចេះហែលទឹកទេ។ ពេលនោះស្រាប់តែមានហ្វូងកណ្តូបមួយហ្វូងធំ ហើរមកជួយស្រង់ចង្រិតចិត្តធម៌ចេញពីក្នុងទឹកអូរដែលកំពុងតែហូរក្មួចក្មាញ់ គួបផ្សំនិងកំលាំងខ្យល់ និងភ្លៀងយ៉ាងខ្លាំងផងនោះ។ ក្រោយពីជួយស្រង់ចង្រិតចិត្តធម៌ចេញពីទឹក ហើយនាំទៅកន្លែងសុវត្ថិភាព មានកណ្តូបមួយ ដើរមករកចង្រិតចិត្តធម៌ហើយពោលថាៈ “តើបង យ៉ាងមេចហើយ? មានត្រូវរបួសត្រង់ណាទេ?”
ចង្រិតចិត្តធម៌ៈ “ខ្ញុំមិនអីទេ។ អរគុណហើយដែលបានជួយសង្គ្រោះជីវិតខ្ញុំ។”
កណ្តូបៈ “មិនបាច់គុណស្រ័យអីទេ។ ខ្ញុំត្រេកអរណាស់ដែលបងមិនអី ។ បងមានចាំកណ្តូបមួយនៅក្បែរមាត់ត្រពាំង ដែលបងបានឱ្យគ្រាប់ស្រូវមួយគ្រាប់កាលពីថ្ងៃមុនទេ?”
ចង្រិតចិត្តធម៌ៈ ”ខ្ញុំចាំបាន។ តើប្អូនជាកណ្តូបមួយនោះមែនទេ?”
កណ្តូបៈ “ទេខ្ញុំមិនមែនជាកណ្តូបមួយនោះទេ ខ្ញុំជាមិត្តភក្តិរបស់កណ្តូបនោះ។ ខ្ញុំឮគេនិយាយតៗគ្នាពីបង ថាបងជាអ្នកមានចិត្តសប្បុរសធម៌ តែងតែជួយអ្នកជួបការលំបាក។ ខ្ញុំកោតសរសើរបងខ្លាំងណាស់ ហើយខ្ញុំចង់យកគំរូតាមបងដែរ គឺជួយអ្នកទន់ខ្សោយ និងជួបការលំបាកតាមលទ្ធភាពដែលខ្ញុំអាចជួយពួកគេបាន។”
ចង្រិតចិត្តធម៌ៈ “ល្អហើយប្អូន។ ការដែលមានគំនិតចង់ជួយអ្នកជួបការលំបាកបែបនេះល្អ ណាស់។ បើសង្គមយើងមានអ្នកចេះជួយគ្នាទៅវិញទៅមកបែបនេះ នោះសង្គមយើងនឹង ក្លាយជាសង្គមដែលមានសុភមង្គលជាមិនខានឡើយ។”
“ជួយគ្នាក្នុងគ្រាមានអាសន្នអន់ក្រ”
Posted by Poch! at 7:37 AM 0 comments
ច័ន្ទពេញវង់
Friday, August 14, 2009
| រស់នៅរួមគ្នាជាសរសៃរ រក្សាប្រពៃជាតិខេមរា។ ជ្រោមជ្រែងឱ្យជាក់ជួបសុខា រីករាយក្រៃណាទាំងប្រជា។ មិនខ្លាចរែកពន់រួបរួមគ្នា សន្តិគ្រប់គ្រាគ្រប់ស្រទាប់។ ត្រូវប្រមូលផ្តុំរុំឱ្យជាប់ រក្សាកំណប់ឱ្យសណ្តាណ។ សណ្តោសយល់យោគគ្រប់អង្គប្រាណ អង្គរថ្កើនថ្កានច័ន្ទពេញវង់។ |
Posted by Poch! at 7:40 AM 0 comments
កូនទន្សាយសចេះស្តី
Monday, August 10, 2009កាលពីយូរលង់ណាស់មកហើយ មានកូនទន្សាយសមួយរស់នៅជាមួយមេរបស់វា។ កូនន្សាយសនេះឆ្លាតណាស់ រៀនឆាប់ចេះហើយតែងតែចង់ដឹងចង់យល់។
ថ្ងៃមួយកូនទន្សាយស បានទៅលេង ផ្ទះមិត្តភក្តិរបស់វា។ វាស្តាប់ឮមេទន្សាយជាម្តាយមិត្តភក្តិវា ប្រាប់កូនថា “ពេលចាស់ៗនិយាយ ហាមក្មេងៗលូកមាត់”។ កូនទន្សាយស ឮមេទន្សាយប្រាប់កូនដូច្នេះ ក៏សួរថា “ហេតុអី បានជាមីងមិនឱ្យកូន មីងនិយាយពេលដែលមីងនិងពូនិយាយគ្នាអញ្ចឹង?”
មេទន្សាយៈ “ពួកឯងនៅក្មេងណាស់ ដូច្នេះពួកឯងមិនយល់ការអ្វីទេ។”
កូនទន្សាយសៈ “មីងនិយាយអញ្ចឹងមិនត្រូវទេ ម៉ាក់ខ្ញុំ ប្រាប់ខ្ញុំថា អ្នកគ្រប់គ្នាសុទ្ធតែមានការយល់ដឹងទាំងអស់គ្នាហ្នឹង មិនថាក្មេងឬចាស់ទេ។ គាត់ប្រាប់ខ្ញុំទៀតថា ពេលខ្លះគាត់មិនដឹងអ្វីដែលខ្ញុំដឹងផងក៏មាន។”
មេទន្សាយៈ “មីងមិនជឿថាក្មេងៗ ដឹងច្រើនជាងចាស់ៗទេ។ ហេតុអ្វីបានជាម៉ាក់ឯង និយាយដូច្នេះ?”
កូនទន្សាយសៈ “មីងសាកគិតទៅមើល ថាតើកូនមីង ក៏ដូចជាខ្ញុំដែរ បានចេះដឹងអ្វីខ្លះពី សាលារៀន និងការទូន្មានរបស់ចាស់ៗជាច្រើននាក់នោះ? ខ្ញុំដឹងថា ចាស់ៗមានបទពិសោធច្រើនជាងក្មេង តែមិនមានន័យថាចាស់ៗចេះដឹង គ្រប់អ្វីៗទាំងអស់នោះទេ។”
មេទន្សាយៈ “អញ្ចឹងប្រាប់មីងមកមើល តើអ្វីដែលឯងដឹង ហើយមីងមិនដឹងនោះ?”
កូនទន្សាយសៈ “ងាយណាស់មីង ខ្ញុំដឹងថា ក្មេងៗក៏មានការយល់ដឹង និងគំនិតឆ្នៃប្រឌិតដូចជាមនុស្សចាស់ដែរ តែមីងមិនដឹងពីបញ្ហានេះទេ។ មែនទេ? អញ្ចឹងបានជាមីង មិនឱ្យកូនមីងនិយាយអ្វី ពេលមីងជជែកគ្នាជាមួយពូនោះអី។ តើត្រូវទេ?”
ពាក្យថ្មីៈ ភ្នំចាស់ក៏ខ្ពស់ ភ្នំក្មេងក៏ខ្ពស់
Posted by Poch! at 2:42 PM 0 comments